Social Media Sharing Snapshot
In partnership with UCLA's Fielding School of Public Health and support from the Institute of American Cultures

COVID-19 コロナウイルス կորոնավիրուս 코로나 바이러스 कोरोनावाइरस

MULTILINGUAL RESOURCE HUB

#translatecovid #UCLAAASC #UCLAFSPH


COVID-19 Vaccine

 ↓ 

វ៉ាក់សាំងកូវីដ 19

សំណួរម្លើយ (FAQ)

បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 7/19/2021

តើវីរុសបំប្លែងប្រភេទដែលតាជាអ្វី? តើនរណាមានហានិភ័យបំផុតក្នុងការឆ្លងវីរុសប្រភេទដែលតានេះ? (សំណួរថ្មី)

វីរុសនានាបានបង្កើតឡើងវិញដោយកូពីចម្លងខ្លួនរបស់វា។ ការចម្លងនីមួយៗគឺខុសប្លែកពីទម្រង់វីរុសដើម ហើយគេហៅវាថាប្រភេទបំប្លែងថ្មី។ “វីរុសបំប្លែងប្រភេទដែលតា” គឺជាការបំប្លែងវីរុសដែលបង្កើតជាជំងឺ COVID-19។ វីរុសប្រភេទនេះមានការឆ្លងរាលដាលខ្លាំងជាងប្រភេទវីរុសផ្សងៗទៀត។ វាអាចបង្កនូវជំងឺធ្ងន់ធ្ងរជាង។

អ្នកដែលមិនបានចាក់វ៉ាក់សាំងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺ COVID-19។

តើវ៉ាក់សាំងបច្ចុប្បន្នមានប្រសិទ្ធភាពចំពោះវីរុសប្រភេទថ្មីដែរឬទេ?

ប្រហែលជាមានប្រសិទ្ធភាព។អ្នកជំនាញជាច្រើនជឿជាក់ថាវ៉ាក់សាំងCOVID-19នឹងមានប្រសិទ្ធភាព​ចំពោះវីរុសអំបូរថ្មីមួយចំនួន។ប៉ុន្តែ វ៉ាក់សាំងទាំងនេះប្រហែលជាពុំសូវមានប្រសិទ្ធភាពចំពោះ​អំបូរវីរុសអំបូរថ្មីមួយចំនួនឡើយ។វ៉ាក់សាំងខ្លះមានប្រសិទ្ធភាពយូរអង្វែងដូចជាវ៉ាក់សាំងរោគកញ្ជ្រឹល​ជាដើម។​វ៉ាក់សាំងផ្សេងទៀតមានប្រសិទ្ធភាពរយៈពេលខ្លីជាងនិងចាំបាច់ត្រូវចាក់រំឭកដូចជាវ៉ាក់សាំងជំងឺផ្ដា​សាយ​ជាដើម។ក្នុងករណីជំងឺCOVID-19នេះ
យើងមិនអាចដឹងបានភ្លាមៗទេ។ទោះជាយ៉ាងណាក្ដីការចាក់វ៉ាក់សាំងបច្ចុប្បន្ននៅតែជារឿងសំ​ខាន់​​​បំផុត។ពីព្រោះជំងឺងឆ្លងកំពុងតែរីករាលដាលនៅឡើយ។ បើយើងចាក់វ៉ាក់សាំងកាន់តែច្រើន យើងនឹងអាចគ្រប់គ្រង​ជំងឺឆ្លងបានកាន់​តែឆាប់រហ័ស។

ហេតុអ្វីចាំបាច់ត្រូវចាក់វ៉ាក់សាំង COVID-19?

វ៉ាក់សាំងនេះជួយការពារអ្នកមិនឱ្យឆ្លងជំងឺCOVID-19និងជួយយើងកម្ចាត់ជំងឺរាតត្បាតសកលនេះឱ្យ​បាន​​​ឆាប់រហ័សផងដែរ។ COVID-19គឺជាជំងឺដ៏កាចសាហាវ និងងាយឆ្លងបំផុត។ វាបានឆក់យកអាយុជីវិតជនជាតិអាមេរិកាំងប្រហែល 350,000 នាក់ក្នុងឆ្នាំ 2020។ តាមការប្រៀបធៀបជំងឺផ្ដាសាយតាមរដូវ​បានសម្លាប់ជនជាតិអាមេរិកាំង​ចំនួន 34,000 នាក់នៅឆ្នាំ 2019។ ប្រសិនបើអ្នកចាក់វ៉ាក់សាំង នោះវានឹងជួយអ្នក និងអ្នកដទៃទៀតឱ្យចៀសផុតពីជំងឺកូវីដ 19។

តើវ៉ាក់សាំង COVID-19 មានប្រសិទ្ធភាពដូចម្ដេច?

ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះជួយឱ្យរាងកាយរបស់អ្នកស្គាល់វីរុសដែលបង្កជាជំងឺ COVID-19 ។ នៅពេលដែលរាងកាយរបស់អ្នកស្គាល់អំពីលក្ខណៈរបស់វីរុស នោះប្រព័ន្ធការពាររាងកាយរបស់អ្នកអាចប្រឆាំងនឹងវីរុសនេះ។

សូមផ្ដល់ព័ត៌មានបន្ថែមទៀត។ តើវ៉ាក់សាំងការពារអ្នកពីវីរុសយ៉ាងដូចម្ដេច?

រាងកាយរបស់អ្នកបង្កើតអង្គបដិប្រាណ (ឬអង់ទីគ័រ) ដើម្បីប្រឆាំងនឹងវីរុសកាចសាហាវដែលជ្រៀតចូលទៅក្នុងរាងកាយរបស់អ្នក។ ប៉ុន្តែពួកវាចាំបាច់ត្រូវស្គាល់អំពីប្រភេទវីរុសដែលត្រូវប្រឆាំង។ វីរុសថ្មីអាចជ្រៀតចូលក្នុងរាងកាយរបស់អ្នក ដោយអង្គបដិប្រាណរបស់អ្នកមិនស្គាល់វីរុសនោះ។ ប្រសិនបើវាចូល វីរុសអាចវាយប្រហារមុនពេល​អង្គបដិប្រាណរបស់អ្នក​អាចប្រឆាំងតបវិញ។ វ៉ាក់សាំងនឹងបង្វឹករាងកាយរបស់អ្នកឱ្យឆាប់ស្គាល់វីរុសដែលបង្កគ្រោះថ្នាក់ និងជំរុញឱ្យអង្គបដិប្រាណប្រឆាំងនឹងវីរុស។ ពុំមានវ៉ាក់សាំងណាមួយដែលមានផ្ទុកវីរុសឡើយ ដូច្នេះអ្នកពុំចាំបាច់បារម្ភពីការឆ្លងជំងឺ COVID-19 នោះទេ។

តើខ្ញុំគួរចាក់វ៉ាក់សាំង COVID-19 ដែរឬទេ?

យើងសូមលើកទឹកចិត្តឱ្យអ្នកដែលមានលក្ខណៈសម្បត្តិ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។ អ្នកដែលមានអាយុ 12 ឆ្នាំឡើងទៅ អាចចាក់វ៉ាក់សាំងនៅក្នុងសហរដ្ឋអាមេរិកបាន ។ ដើម្បីទទួលបានព័ត៌មានថ្មីៗបំផុត សូមឧហ្សាហ៍ឆែកមើលព័ត៌មានជាមួយទីភ្នាក់ងារសុខភាពរដ្ឋក្នុងមូលដ្ឋានរបស់អ្នក ឬមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លង (CDC)។

ប៉ុន្តែអ្នកគួរឱ្យវេជ្ជបណ្ឌិតពិនិត្យមើលជាមុនក្រែងលោអ្នកកំពុងមានផ្ទៃពោះ។ ហើយអ្នកមិនគួរចាក់វ៉ាក់សាំងទេ ប្រសិនបើអ្នកធ្លាប់មានប្រតិកម្មអាឡែកស៊ី​ធ្ងន់ធ្ងរ​ចំពោះធាតុផ្សំណាមួយនៅក្នុងវ៉ាក់សាំងនោះ​។ ចូរប្រាប់វេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានប្រវត្តិប្រតិកម្មអាឡាក់ហ៊្សី ឬមានចម្ងល់ណាមួយ។

តើវ៉ាក់សាំង COVID-19 មានសុវត្ថិភាពដែរឬទេ?

មានសុវត្ថិភាព។ រដ្ឋបាលស្បៀងអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) អនុម័តឱ្យប្រើ​វ៉ាក់សាំងណាមួយ លុះត្រាតែវ៉ាក់សាំងនោះត្រូវបានរកឃើញថាវាមានសុវត្ថិភាព និងប្រសិទ្ធភាព។ ដើម្បីទទួលបានការអនុម័តចំពោះវ៉ាក់សាំងមួយ អ្នកវិទ្យាសាស្រ្តបាន​ធ្វើតេស្ត​វ៉ាក់សាំងថ្មី​នីមួយៗទៅលើមនុស្សជាច្រើននាក់ដើម្បីប្រាកដថា ពួកវាមានសុវត្ថិភាព និងប្រសិទ្ធភាព។

គេបានធ្វើតេស្តវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ទៅលើជនជាតិអាមេរិកចំនួនជាង 40,000 នាក់ វ៉ាក់សាំងក្រុមហ៊ុន Moderna លើមនុស្សចំនួន 30,000 នាក់ និងចំនួន 39,000 នាក់បានធ្វើតេស្តជាមួយវ៉ាក់សាំង Janssen របស់ក្រុមហ៊ុន Johnson & Johnson។ លទ្ធផលតេស្តបានបង្ហាញថាវ៉ាក់សាំងទាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាព។ ហេតុដូច្នេះហើយទើប FDA បានយល់ព្រមឱ្យប្រើ​ប្រាស់វ៉ាក់សាំងដែលផលិត​ដោយ​ក្រុមហ៊ុន Pfizer Moderna ,និង Johnson & Johnson ជាបន្ទាន់ ។ វ៉ាក់សាំងជាច្រើនផ្សេងទៀតកំពុងត្រូវបានពិនិត្យមើលដើម្បីស្នើសុំការអនុម័ត និងអាច​ចេញឱ្យប្រើប្រាស់នៅពេលខាងមុខនេះ។

ប្រសិនបើគេអនុម័តឱ្យប្រើវ៉ាក់សាំងឆាប់រហ័សដូច្នេះ តើវាមានសុវត្ថិភាពដូចម្ដេចទៅ?

វ៉ាក់សាំងថ្មីនីមួយៗត្រូវបានធ្វើតេស្តលើសុវត្ថិភាព និងប្រសិទ្ធភាព។ វាជាការពិតសម្រាប់ Operation Warp Speed ដែលបានបង្កើនល្បឿនតេស្តវ៉ាក់សាំង។ ប៉ុន្តែទោះជាការធ្វើតេស្តប្រព្រឹត្តទៅដ៏លឿនក្ដី ក៏ពួកវាបានឆ្លង​កាត់​គ្រប់ដំណាក់កាលធម្មតាទាំងអស់ ដើម្បីប្រាកដថា វ៉ាក់សាំងទាំងនេះមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។

ការធ្វើតេស្តវ៉ាក់សាំងបានឆ្លងកាត់បីដំណាក់កាលធំៗ (ការសាកល្បងគ្លីនីក​ដំណាក់កាលទី I ទី II និងទី III)។ នៅដំណាក់កាលទី I វេជ្ជបណ្ឌិតផ្ដល់វ៉ាក់សាំងដល់អ្នកស្ម័គ្រចិត្ត។ ការស្រាវជ្រាវនេះផ្ដល់ព័ត៌មានអំពីបរិមាណដែលត្រូវចាក់ និងការយល់ឃើញបឋមអំពីសុវត្ថិភាពរបស់វ៉ាក់សាំង។ នៅដំណាក់កាលទី 1 មានមនុស្សមួយចំនួនតូច​ប៉ុណ្ណោះបានទទួលវ៉ាក់សាំងនេះ ពីព្រោះវាជាវ៉ាក់សាំងថ្មីពេក។ ប្រសិនបើវាបង្ហាញថាមានសុវត្ថិភាព បន្ទាប់មកគេធ្វើតេស្តជាបន្តទៀតនៅដំណាល់កាលទី II។

នៅដំណាក់កាលទី II គេបានធ្វើតេស្តវ៉ាក់សាំងនេះដើម្បីពិនិត្យ​មើលពីប្រសិទ្ធភាព និងផលរំខានរបស់វា។ ប្រសិនបើឃើញថាវាមានសុត្ថិភាព និងប្រសិទ្ធភាពហើយ គេនឹងធ្វើតេស្តនៅដំណាក់កាលទី III ជាបន្តទៀត។

នៅដំណាក់កាលទី III គេបានសាកល្បងថ្នាំនេះលើមនុស្សចំនួន 30,000 នាក់ ដើម្បីស្វែងយល់លម្អិតអំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វានៅក្នុងចំណោមក្រុមមនុស្សផ្សេងៗគ្នា។
ជាធម្មតា ដំណាក់កាលទាំងបីនេះត្រូវចំណាយពេលជាច្រើនឆ្នាំ។ នេះពីព្រោះគេត្រូវការពេលវេលាស្វែងរកមូលនិធិសម្រាប់ធ្វើតេស្តវ៉ាក់សាំង រៀបចំឯកសារ និងជ្រើសរើសអ្នកស្ម័គ្រចិត្ត។ Warp Speed បានជួយឱ្យការស្រាវជ្រាវនេះដំណើរការទៅមុខបានឆាប់រហ័ស តាមរយៈការផ្ដល់មូលនិធិ ​និងរៀបចំឯកសារ។ ដូច្នេះ គេក៏បានធ្វើតេស្តវ៉ាក់សាំង COVID-19 ទាំងនេះទាំងបីដំណាក់កាល ដោយបង្ហាញលទ្ធផលថាពួកវាមានសុវត្ថិភាព និងប្រសិទ្ធភាព។

តើពេលណាទើបខ្ញុំអាចចាក់វ៉ាក់សាំងបាន? តើខ្ញុំទទួលវ៉ាក់សាំងតាមរបៀបណា?

រដ្ឋ ខោនធី និងក្រុងនីមួយៗមាននីតិវិធីផ្ទាល់របស់ខ្លួនសម្រាប់ការផ្ដល់វ៉ាក់សាំង។ អ្នកអាចសាក​សួរវេជ្ជបណ្ឌិត និយោជក ឬមន្ទីរសុខាភិបាលក្នុងតំបន់របស់អ្នកអំពីបញ្ហានេះ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងមានវេបសាយត៍ ដែលអាចជួយអ្នកក្នុងការស្វែងរកមន្ទីរសុខាភិបាលក្នុងមូលដ្ឋានរបស់អ្នក។

https://www.cdc.gov/coronavirus/2019-ncov/vaccines/index.html

មានពាក្យចចាមអារ៉ាម និងជំនឿផ្សេងៗជាច្រើនអំពីវ៉ាក់សាំង។ តើខ្ញុំអាចទទួលបានព័ត៌មានពិតនិងត្រឹមត្រូវពីកន្លែងណា?

ប្រភពព័ត៌មានដែលត្រឹមត្រូវបំផុតគឺវេជ្ជបណ្ឌិតរបស់អ្នក ឬគេហទំព័ររបស់ទីភ្នាក់ងារសុខភាពរដ្ឋាភិបាលសហរដ្ឋអាមេរិកដូចជា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) ឬមន្ទីរសុខាភិបាលប្រចាំខោនធី តំបន់ ឬរដ្ឋជាដើម។

តើវ៉ាក់សាំងនេះធ្វើឱ្យខ្ញុំឆ្លងជំងឺ COVID-19 ដែរឬទេ?

អត់ទេ។ វ៉ាក់សាំងដែលអនុម័តឱ្យប្រើដោយ FDA នឹង មិន ធ្វើឱ្យអ្នក​ឆ្លងជំងឺ​កូរ៉ូណា (ឬហៅម្យ៉ាងទៀតថា SARS-CoV2) ពីព្រោះវាមិនផ្ទុកនូវវីរុសរស់ ដែលបង្កជាជំងឺ COVID-19 ឡើយ។

តើវ៉ាក់សាំងនេះនឹងបញ្ចូលមីក្រូឈីបក្នុងខ្លួនរបស់ខ្ញុំឬ? តើវានឹងបណ្ដាលឱ្យខ្ញុំរលូតកូន ឬគ្មានកូនឬ? តើវានឹងបំប្លែង DNA របស់ខ្ញុំដែរឬទេ?

អត់ទេ។ ការយល់ឃើញទាំងនេះមិនមែនជាការពិតឡើយ។

តើផលរំខានជារួមរបស់វ៉ាក់សាំង COVID-19 មានអ្វីខ្លះ?

វ៉ាក់សាំងដែលទទួលបានការអនុញ្ញាតអាចបង្កផលរំខានដល់ចំពោះមនុស្សមួយចំនួន។ នេះជារឿងធម្មតាទេ។ ផលប៉ះពាល់ជាទូទៅមាន៖

  • ឈឺចាប់ត្រង់កន្លែងចាក់ និងឈឺចាប់សាច់ដុំ និងសន្លាក់
  • អស់កម្លាំង
  • ក្ដៅខ្លួនបន្តិចបន្តួច
  • ឈឺក្បាល
  • គ្រុនរងារ
  • ចង់ក្អូត
  • ឈឺសាច់ដុំ

ផលរំខានទាំងនេះមានកម្រិតស្រាល ប៉ុន្តែជារឿយៗមានកម្រិតខ្លាំងជាងនេះ បន្ទាប់ពីចាក់
ដូសទីពីរ។ ផលរំខានភាគច្រើនបាត់ទៅវិញក្នុងរយៈពេល 1 ឬ 2 ថ្ងៃក្រោយមក។ ចូរប្រាប់
វេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើរោគសញ្ញារបស់អ្នករឹតតែធ្ងន់ធ្ងរ និងមិនបាត់នៅរយៈពេលប៉ុន្មានថ្ងៃក្រោយមក។

អ្នកអាចអាឡាក់ហ៊្សីចំពោះវ៉ាក់សាំងនេះ។ ប្រសិនបើអ្នកធ្លាប់មានប្រវត្តិប្រតិកម្មអាឡាក់ហ៊្សី ចូរប្រាប់វេជ្ជបណ្ឌិតរបស់អ្នកមុននឹងចាក់វ៉ាក់សាំង។

ប្រសិនបើខ្ញុំកើតជំងឺ COVID-19 រួចហើយ តើខ្ញុំគួរចាក់វ៉ាក់សាំងទៀតទេ?

ប្រាកដណាស់។ វេជ្ជបណ្ឌិតនឹងណែនាំឱ្យចាក់វ៉ាក់សាំងនេះថ្វីបើអ្នកកើតជំងឺ COVID-19 ហើយក៏ដោយ។ មានរបាយការណ៍ខ្លះបង្ហាញថា មានមនុស្សមួយចំនួនបានឆ្លងជំងឺ COVID-19 ជាលើកទី ២។

តើខ្ញុំគួរចាក់វ៉ាក់សាំង COVID-19 ទេ ប្រសិនបើខ្ញុំមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន?

អ្នកគួរតែចាក់។ បច្ចុប្បន្ន វ៉ាក់សាំងនេះហាក់ដូចជាមានសុវត្ថិភាពចំពោះស្ដ្រីមានផ្ទៃពោះ ប៉ុន្តែយើងមិនទាន់ប្រាកដនៅឡើយទេ។ មិនទាន់មានការស្រាវជ្រាវលម្អិតនៅឡើយ ប៉ុន្តែយើងនឹងដឹងនៅពេលអនាគត។ ចូរពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។ ទាំងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) និងទាំងមហាវិទ្យាល័យអាមេរិកាំងខាងសម្ភព និងរោគស្ត្រីបាននិយាយថា អ្នកអាចជ្រើសរើសចាក់ ឬមិនចាក់វ៉ាក់សាំងនេះដោយខ្លួនឯង។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលវេបសាយត៍របស់អង្គភាពទាំងពីរនេះ។

https://www.cdc.gov/coronavirus/2019-ncov/vaccines/recommendations/pregnancy.html

https://www.acog.org/covid-19/covid-19-vaccines-and-pregnancy-conversation-guide-for-clinicians

តើវ៉ាក់សាំងនេះមានប្រសិទ្ធភាពបានកម្រិតណា?

វ៉ាក់សាំងដែលផលិតឡើងដោយក្រុមហ៊ុន Moderna និង Pfizer មានប្រសិទ្ធភាពប្រហែល 95% ដែលមានន័យថា ប្រសិនបើអ្នកចាក់វ៉ាក់សាំង អ្នកមានឱកាសគេជផុតពីជំងឺ COVID-19 ប្រហែល 95% ដែលខ្ពស់ជាងការដែលអ្នកមិនបានចាក់វ៉ាក់សាំង។ វាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson មានប្រសិទ្ធភាព 66% ដែលនៅតែចាត់ទុកថាល្អប្រសើរ ដោយប្រៀបធៀបទៅនឹងវ៉ាក់សាំងជំងឺផ្ដាសាយធំ ដែលមានប្រសិទ្ធភាពពី 40 ទៅ 60%។ អ្នកនៅតែមានឱកាសតិចតួចក្នុងការឆ្លងជំងឺ COVID-19 ដែរ ទោះជាអ្នកចាក់វ៉ាក់សាំងហើយក៏ដោយ។ ប៉ុន្តែអ្នកគួរតែចាក់វ៉ាក់សាំង ពីព្រោះវាកាត់បន្ថយយ៉ាងច្រើននូវឱកាសចូលសម្រាកពេទ្យ ឬស្លាប់ដោយសារតែជំងឺ COVID-19 ។ អ្នកគួរតែបន្តពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ និងអនុវត្តវិធានការគម្លាតសង្គមដដែល ដូចបានណែនាំនៅក្រោមគោលការណែនាំដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC)។

តើកូនរបស់ខ្ញុំ (អាយុក្រោម 12 ឆ្នាំ) អាចចាក់វ៉ាក់សាំងបានដែរឬទេ?

អ្នកវិទ្យាសាស្រ្តកំពុងសិក្សាអំពីសុវត្ថិភាព និងប្រសិទ្ឋិភាព នៃវ៉ាក់សាំង សម្រាប់កុមារនៅពេលនេះ។ ដើម្បីទទួលបានព័ត៌មានថ្មីៗបំផុត សូមឧហ្សាហ៍ឆែកមើលព័ត៌មានជាមួយទីភ្នាក់ងារសុខភាពរដ្ឋក្នុងមូលដ្ឋានរបស់អ្នក ឬមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លង (CDC)។

តើនៅសហរដ្ឋអាមេរិកមានវ៉ាក់សាំងអ្វីខ្លះ?

បច្ចុប្បន្ននេះនៅសហរដ្ឋអាមេរិក មានវ៉ាក់សាំងជំងឺ COVID-19 ចំនួនបីប្រភេទ ដែលផលិតឡើងដោយក្រុហ៊ុន Pfizer BioNTech, Moderna, និង Johnson & Johnson/Janssen។

អ្វីដែលមានសុវត្ថិភាពនៅពេលនេះគឺថាខ្ញុំត្រូវចាក់វ៉ាក់សាំង?

អ្នកចាំបាច់ត្រូវរង់ចាំងរយៈពេល 2 សប្ដាហ៍បន្ទាប់ពីអ្នកបានចាក់ដូសចុងក្រោយរួច មុននឹងអ្នកគិតថា”បានចាក់វ៉ាក់សាំងពេញលេញ”។ ចំពោះវ៉ាក់សាំង Moderna និង Pfizer អ្នកត្រូវចាត់ទុកថាបានចាក់វ៉ាក់សាំងពេញលេញបន្ទាប់ពីបានចាក់ដូសទីពីរបន្ទាប់ពីរយៈពេល 2 សប្ដាហ៍ក្រោយមក។ ចំពោះវ៉ាក់សាំង Johnson and Johnson
អ្នកត្រូវចាត់ទុកថាបានចាក់វ៉ាក់សាំងពេញលេញក្រោយរយៈពេល 2 សប្ដាហ៍ បន្ទាប់ពីចាក់ដូសលើកទី១ (និងតែមួយដូសប៉ុណ្ណោះ)។
ប្រសិនបើអ្នកចាក់វ៉ាក់សាំងពេញលេញហើយ អ្នកអាចធ្វើរឿងរ៉ាវដូចខាងក្រោម៖

  • នៅក្នុងបន្ទប់ឬផ្ទះជាមួយអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ។ អ្នកអាចស្ថិតនៅក្នុងចម្លាយជិតជាង 6 ហ៊្វីត។ អ្នកមិនចាំបាច់ពាក់ម៉ាស់ឡើយ។
  • ស្ថិតនៅក្នុងបន្ទប់ឬផ្ទះជាមួយអ្នកដែលមិនបានចាក់វ៉ាក់សាំងមកពីគ្រួសារមួយផ្សេងទៀត។ អ្នកអាចនៅជិតជាង 6 ហ៊្វីត និងមិនពាក់ម៉ាស់។ លើកលែងតែអ្នកនោះមានបញ្ហាសុខភាពដែលធ្វើឱ្យពួកគេទទួលការឆ្លងជំងឺ COVID-19 ខ្លាំង។ ក្នុងករណីនោះ អ្នកគួរពាក់ម៉ាស់ និងអនុវត្តគម្លាតសង្គម ដើម្បីធ្វើឱ្យពួកគេមានសុវត្ថិភាព ទោះជាអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ។
  • ស្ថិតនៅខាងក្រៅដោយមិនបាច់ពាក់ម៉ាស់ វៀរលែងតែមានមនុស្សច្រើន។ ប្រសិនបើមានមនុស្សច្រើន សូមពាក់ម៉ាស់ជាដាច់ខាត និងព្យាយាមស្ថិតនៅចម្ងាយ 6 ហ៊្វីតពីអ្នកដទៃ។

ទោះបីអ្នកបានចាក់វ៉ាក់សាំងហើយក្ដី អ្នកគួរតែចៀសឆ្ងាយពីហ្វូងមនុស្ស ជាពិសេសនៅក្នុងបន្ទប់។

សម្រាប់ព័ត៌មានបន្ថែម ចូរចូលទៅកាន់៖
https://www.cdc.gov/coronavirus/2019-ncov/vaccines/fully-vaccinated.html

តើផលប៉ះពាល់យូរអង្វែងនៃវីរុស COVID-19 មានអ្វីខ្លះ?

COVID-19 អាចបណ្ដាលឱ្យមានបញ្ហាជាច្រើនទោះជាអ្នកបានជាសះស្បើយពីជំងឺនេះក៏ដោយ។ បញ្ហារយៈពេលវែងរួមមាន៖

  • អស់កម្លាំង
  • ដកដង្ហើមខ្លី ឬពិបាកដកដង្ហើម
  • ក្អក
  • ឈឺសន្លាក់
  • ចុកដើមទ្រូង
  • មានបញ្ហាចងចាំ ផ្ចង់អារម្មណ៍ ឬដំណេក
  • ឈឺសាច់ដុំ ឬឈឺក្បាល
  • បេះដូងលោត ឬដើរញាប់
  • បាត់បង់ក្លិន ឬរសជាតិ
  • ធ្លាក់ទឹកចិត្ត ឬថប់បារម្ភ
  • គ្រុនក្ដៅ
  • វិលមុខនៅពេលអ្នកឈរ

ទោះជារោគសញ្ញារយៈពេលវែងមិនកើតមានជាទូទៅក៏ដោយ ក៍រោគសញ្ញាទាំងនេះអាចប៉ះពាល់ដល់មនុស្សដែលមានសុខភាពល្អ និងអាចប៉ះពាល់មនុស្សដែលមានរោគសញ្ញាស្រាល ឬមិនមានរោគសញ្ញា COVID-19។ ការចៀសវាងហានិភ័យនេះគឺជាហេតុផលសំខាន់មួយដែលត្រូវចាក់វ៉ាក់សាំង។

តើនរណាខ្លះត្រូវបានបញ្ចូលនៅក្នុងការសាកល្បងគ្លីនិក?

ការសាកល្បងគ្លីនិក COVID-19 បានធ្វើឡើងលើមនុស្សគ្រប់ជាតិសាសន៍និពូជសាសន៍ទាំងអស់ ហើយគេរកឃើញថាវ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់រូប។

តើខ្ញុំអាចស្វែងរកចម្លើយចំពោះសំណួរផ្សេងទៀតអំពីវ៉ាក់សាំងនៅកន្លែងណា?

អ្នកអាចចូលមើលវេបសាយត៍របស់ CDC នៅត្រង់នេះ៖

https://www.cdc.gov/coronavirus/2019-ncov/vaccines/8-things.html

https://www.cdc.gov/coronavirus/2019-ncov/vaccines/facts.html